លោក យូ ហេង មេគយខេត្តបាត់ដំបងត្រូវប៉ាន់ជាងគេព្រោះមានច្រកព្រំដែនអន្តរជាតិច្រើនកន្លែង

លោក យូ ហេង មេគយខេត្តបាត់ដំបងត្រូវប៉ាន់ជាងគេព្រោះមានច្រកព្រំដែនអន្តរជាតិច្រើនកន្លែង
ប្រភពព័ត៌មានពីមន្រ្តីស្ថាប័ននានានៅខេត្តបាត់ដំបង បានឲ្យដឹងថា​ ក្រុមអាជីវករនាំចូលទំនិញពីប្រទេសថៃតាមច្រកព្រំដែនក្នុងស្រុកកំរៀង,ស្រុកសំពៅលូន,ស្រុកភ្នំព្រឹក និងស្រុកសំឡូត ខេត្តបាត់ដំបង សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង។ ប្រភពបានឲ្យដឹងទៀតថា ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកព្រំដែនជាច្រើនកន្លែងក្នុងខេត្តបាត់ដំបង បង់ពន្ធមិនដល់៥០ភាគរយឡើយ ហើយក្រៅពីនេះឈ្មួញបែងចែកផលប្រយោជន៍ជាមួយលោក យូ ហេង យ៉ាងរលូន។
ដោយសារតែផលប្រយោជន៍ជាមួយពួកឈ្មួញដឹក ទំនិញនិងម្ចាស់ទំនិញនេះហើយ ទើបរាល់ទំនិញដែលឆ្លងកាត់ព្រំដែនចូលក្នុងប្រទេសកម្ពុជាមិនត្រូវបានគយត្រួតពិនិត្យឲ្យបានហ្មត់ចត់នឹងម៉ឺនម៉ាត់មកឡើយ។ គេស្ទើរតែមិនអាចឈ្ងោកមើលទំនិញនោះថាជាអ្វីខ្លះឡើយគ្រាន់តែរាប់ក្បាលឡានហើយបង់ប្រាក់គឺជាការស្រេច។លោកមេសាខាតគយខេត្តបាត់ដំបងត្រូវគេខ្សឹបខ្សៀវថាមានប្រភពចំណូលច្រើនព្រោះតែទឹកដីខេត្តបាត់ដំបងមានច្រកព្រំដែនអន្តរជាតិ,ច្រកព្រំដែនតំបន់ជាច្រើនជាប់ជាមួយប្រទេសថៃ។ ជាងនេះទៅទៀតខាងកម្ពុជាក៏មានទំនិញច្រើនដែលត្រូវនាំចេញទៅប្រទេសថៃវិញនោះដែរ។
តាមមន្រ្តីនៅច្រកអន្តរជាតិដូង(ឡែម) ស្រុកកំរៀង ខេត្ត បាត់ដំបង បានឲ្យដឹងថា លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូងបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធឬទំនិញបង់ពន្ធមិនគ្រប់ ក្នុងមួយថ្ងៃៗរាប់រយរថយន្តដែលធ្វើឲ្យរដ្ឋបាត់បង់ចំណូលយ៉ាង ច្រើនមប៉ុន្តែសម្រាប់បុគ្គលលោកអ៊ុំ ចាន់រតនា បែរជា
មានចំណូលខ្ពស់ទៅវិញ។ ម្យ៉ាងទៀតលោក អ៊ុំ ចាន់រតនា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារអាងលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ដែលជាសេនាធិការដ៏រឹងមាំដូច្នេះលោកអ៊ុំចាន់រតនាដែលជាកម្លាំងសួចនៅសមរភូមិមុខមិនខ្លាចនិងប្រព្រឹត្តអំពើល្មើសដើម្បីលាបសក្ការៈនោះឡើយ។
ប្រភពមន្ត្រីសាលាខេត្តបាត់ដំបងបានឲ្យដឹងថា លោក យូ ហេង ក្រោយពេលទទួលបានតំណែងជាប្រធានសាខាគយខេត្តបាត់ដំបង គិតមកដល់ពេលនេះមានរយៈ៥ឆ្នាំហើយដែលលោក យូ ហេង បានប្រើតួនាទីនិងអំណាចប្រមូលលុយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់។​ នៅតាមបណ្ដាច្រកព្រំដែនទាំង អស់ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងសុទ្ធតែមានចំណែកភាគរយៗរបស់លោកយូហេងទាំងអស់។ ពួកអ្នករកស៊ីទាំងដឹកទំនិញឆ្លងទៅប្រទេសថៃ ក៏ដូចជានាំទំនិញពីប្រទេសថៃចូលកម្ពុជាសុទ្ធតែគ្រវីក្បាលចំពោះការចំណាយប្រាក់ក្រោមតុហើយពួកមន្ត្រីគយ បើមិនដូច្នោះ ទេទំនិញទាំងឡាយមុខជាស្អុយរលួយដោយសារពួកមន្ត្រីគយទាំងនោះមិនខាន។ អរគុណសន្តិភាព