
លោក ស៊ូ ទីរ៉ូ ប្រធានស្ថានីយ៍ជញ្ជីងនិងអនុប្រធានថ្លឹងរថយន្តផ្លូវជាតិលេលេខ៤នៅចចំណុចភូមិ ពើក ស្រុកអង្គស្នួល ខេត្តកណ្តាលកៀបយកលុយពីក្រុមឈ្មួញទាំងតូចទាំងធំតាមបៀបពុករលួយ 22/02/2025
ថ្ងៃចេញផ្សាយៈ February 22, 2025
លោក ស៊ូ ទីរ៉ូ ប្រធានស្ថានីយ៍ជញ្ជីងនិងអនុប្រធានថ្លឹងរថយន្តផ្លូវជាតិលេលេខ៤នៅចចំណុចភូមិ ពើក ស្រុកអង្គស្នួល ខេត្តកណ្តាលកៀបយកលុយពីក្រុមឈ្មួញទាំងតូចទាំងធំតាមបៀបពុករលួយ
22/02/2025
កណ្តាល ÷ តាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ឲ្យដឹងថា ទោះបីក្រុមឈ្មួញតូច ធំដឹកទំនិញបន្ទុក លើសទម្ងន់ហូរហៀរសំពីងសំពោងក៍ដោយ នៅតែអាចឆ្លងកាត់ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៤ភូមិពើក បានដែរ រីឯប្រធានជញ្ជីងថ្លឹងរថយន្ត មន្ត្រីជញ្ជីងនិងបក្សពួកដែលប្រចាំការនៅចំណុចភូមិ ពើកស្រុកអង្គស្នួលខេត្តកណ្ដាលគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនមានការទប់ស្កាត់ឡើយ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសសាធារណការនិងដឹកជញ្ជូនបានរក្សាភាពស្ងៀមស្ងាត់បបើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់ លោលោ បូរី វង្សសានិត្យ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។លោក ស៊ូ ទីរ៉ូ ប្រធានស្ថានីយ៍ជញ្ជីងនិងអនុប្រធានថ្លឹងរថយន្តផ្លូវជាតិលេលេខ៤នៅចំណុចភូមិពើកស្រុកអង្គស្នួល ខេត្តកណ្តាល ប្រមូលលុយតាមរបៀបពុករលួយ អាងខ្នងបង្អែកគ្រាក់នៅក្រសួងសាធារណការនិងដឹកជញ្ជូន ចាំជួយបិទបាំងរឿងអាស្រូវ។
ថ្មីនេះៗក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលលេខ៤ផ្ទុកមិនលើសទម្ងន់ឬលើសទម្ងន់ក៍ដោយ លោក ស៊ូ ទីរ៉ូ ប្រធានជញ្ជីងនិង មន្ត្រីស្ថានីយ៍ថ្លឹងរថយន្តដែលប្រចាំការនៅភូមិសាស្ត្រភូមិពើកស្រុកអង្គស្នួលខេត្តកណ្តាល ហាមាត់សុំថ្លៃបាយ ថ្លៃទឹកពីពួកឈ្មួញផងដែរ។
ប្រភពស្និទ្ធនឹងលោក ស៊ូ ទីរ៉ូ បានឲ្យដឹងថា បើគ្មានការបើកដៃពីលលោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលទេនោះ គឺលោក ស៊ូ ទីរ៉ូ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនឡើយ។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានលើកឡើងថា ករណីប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផផ្លូវជាតិលេខ៤ចំណុចភូមិពើកស្រុកកង់ស្នួលលោក ស៊ូ ទីរ៉ូ ប្រធានស្ថានីយ៍ជញ្ជីងនិងអនុប្រធានថ្លឹងរថយន្តផ្លូវជាតិលេលេខ៤នៅចំណុចភូមិពើកស្រុកអង្គស្នួល ខេត្តកណ្តាលក្រុមឈ្មួញដឹកទំនិញ ឆ្លងកាត់មកពីបណ្តាលខេត្តនានា គឺគេចមិនផុតពីការបង់លុយ តាមការកំណត់របស់មន្ត្រីជញ្ជីង បើមិនដូច្នោះទេទំនិញដែលដឹកលើសទម្ងន់នោះ ត្រូវរើចុះឡើងជាបន្ទាន់។
រីឯលោក បូរី វង្សសានិត្យ បណ្ដែតបណ្ដោយឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែកក្រាស់នៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ចាំជួយការពារគ្រប់ពេលវេលា។
បញ្ហានេះគឺជារឿងដែលលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និង លោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ព្រមទាំង លោកគួច ចំរើន អភិបាលខេត្តកណ្តាល មិនគូរមើលរំលងបណ្ដោយឲ្យលោក ស៊ូ ទីរ៉ូ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងបក្សពួកមន្ត្រីជញ្ជីងប្រចាំការផ្លូវជាតិលេខ៤ភូមិភូមិពើកស្រុកអង្គស្នួលខេត្តកណ្ដាល ប្រែក្លាយជាជញ្ជីងថ្លឹងលុយតាមរបៀបជិះសេះលែងដៃ។







