
សម្តេចតេជោ ហ៊ុន សែន : ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយក រដ្ឋមន្រ្តីថ្មីបន្ដដឹកនាំប្រទេស
ថ្ងៃចេញផ្សាយៈ July 28, 2023
សម្តេចតេជោ ហ៊ុន សែន : ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយក រដ្ឋមន្រ្តីថ្មីបន្ដដឹកនាំប្រទេស
ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមតេឡេក្រាមថា : “ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា ហើយគណបក្សនានាក៏អាចរួមរស់ក្រោមម្លប់សន្តិភាពបានទាំងអស់គ្នា។”
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបងប្អូនជនរួមជាតិដែលបានផ្តល់នូវ
សេចក្តីស្រឡាញ់ ការគាំទ្រនិងទំនុកចិត្ត
ជ្រាលជ្រៅចំពោះសម្តេច និងឯកឧត្តម
បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីដើម្បី
ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រាប់អាណត្តិ
ទី៧ ឆ្នាំ២០២៣។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អ ។ អរគុណសន្តិភាព