
នៅថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២៤លោកសួស សារិនចៅសង្កាត់បឹងទំពន់ទី១ លោកមេភូមិ អនុប្រធានភូមិចំរើនផល១និងចំរើនផល ២ លោកមេភូមិ ចំរើនផល៣ លោកមេភូមិសន្សំកុសល២ សន្សំកុសល៣ សន្សំកុសល១ សន្សំកុសល៤ សន្សំកុសល៥ បានចូលរួមជាមួយ មន្ត្រីជំនាញដាក់ប្រព័ន្ធលូមេ និងស្ថាបនាផ្លូវបេតុងឆ្អឹងដែក
: _ទីតាំងទី១ដាក់លូប្រអប់ ភ្លោះទំហំ២,៥០ម៉ែត្រនិងស្ថាបនាផ្លូវបេតុងឆ្អឹងដែក បណ្តោយ ៥០០ម៉ែត្រទទឹង៧ម៉ែត្រនៅប្រលាយបណ្តោយថ្ងៃចំរើនផលក្នុងភូមិចំរើនផល១និងចំរើនផល២។
_ទីតាំងទី២ ដាក់ប្រព័ន្ធលូខ្នាតធំប្រអប់ មុខកាត់ ២,៥០ម៉ែត្រ ប្រវែង២០០ម៉ែត្រនិងស្ថាបនាផ្លូវបេតុងឆ្អឹងដែក ២០០ម៉ែត្រទទឹង ៧ម៉ែត្រនៅភូមិចំរើនផល៣។
_ទីតាំងទី៣ ដាក់លូប្រអប់ទំហំ២,៥ម៉ែត្រប្រវែង៩៦០ម៉ែត្រនិងស្ថាបនាផ្លូវបេតុងឆ្អឹងដែកប្រវែង៩៦០ម៉ែត្រទទឹង ៧ម៉ែត្រ នៅភូមិចំរើនផល៣ ។
_ទីតាំងទី៤ដាក់លូធំ មូលទំហំ មុខកាត់ ១,៥០ម៉ែត្រប្រវែង៦២០ម៉ែត្រនិងស្ថាបនាផ្លូវបេតុងឆ្អឹងដែកទទឹង ៧ម៉ែត្របណ្តោយ៦២០ម៉ែត្រ នៅផ្លូវ៣៩បេតេភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ។
_ទីតាំងទី៥ដាក់លូមូលទំហំ ១,៥០ម៉ែត្រ ប្រវែង៥៥០ម៉ែត្រនិងចាក់ផ្លូវបេតុងឆ្អឹងដែក ទទឹង ៧ម៉ែត្រប្រវែង៥៥០ម៉ែត្រនៅភូមិសន្សំកុសល២និង៣។
_ទីតាំងទី៦ដាក់ប្រព័ន្ធលូមធ្យមទំហំ ០,៨០ម៉ែត្រប្រវែង ៦៣២ម៉ែត្រនិងជួសជុលបេតុងប្រវែង ៦៣២ម៉ែត្រនៅភូមិសន្សំកុសល១_៤_៥។
សូមគោរពអរគុណ។