ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ : ពិភពលោកកាន់តែមានភាពស្រស់បំព្រងនិងកក់ក្តៅជាងមុន បើសិនមានស្ត្រីក្លាយជាអ្នកដឹកនាំនៅលើពិភពលោក

ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ : ពិភពលោកកាន់តែមានភាពស្រស់បំព្រងនិងកក់ក្តៅជាងមុន បើសិនមានស្ត្រីក្លាយជាអ្នកដឹកនាំនៅលើពិភពលោក

ភ្នំពេញ ៖ ពិភពលោកកាន់តែមានភាពស្រស់បំព្រងនិងកក់ក្តៅជាងមុន បើសិនមានស្ត្រីក្លាយជាអ្នកដឹកនាំនៅលើពិភពលោក ហើយជម្លោះដោយសង្គ្រាមក៍នឹងមិនកើតមាន ឡើយដូចសព្វថ្ងៃ ដូចជានៅប្រទេសអ៊ុយ ក្រែនសង្គ្រាមជាមួយប្រទេស រុស្ស៊ី និងជម្លោះសង្គ្រាមនៅបណ្តាប្រទេសមួយ ចំនួនទៀត នៅមជ្ឈឹមបូព៌ា ។ នេះជាប្រសាសន៍លោកស្រី កាន់ រតនៈឧប្បល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ ក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ៨មីនាឆ្នាំ២០២៤ ក្រោមប្រធានបទ”ស្ត្រីនិង ក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល”កាលពីរសៀលថ្ងៃទី៦ ខែមីនា។

លោកស្រីបានបញ្ជាក់ថា សង្គ្រាមនាំមកនូវសេចក្តីអន្តរាយវិនាសគ្រប់បែប យ៉ាងនិងសម្លាប់ជីវិតមនុស្ស ហើយអ្នកដែលរងទុក្ខលំបាកខ្លាំងគឺស្ត្រីនិងក្មេងស្រី ។ដូច្នេះ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវតែរួមគ្នា ថែរក្សាការពារសន្តិភាពដែលថ្នាក់ ដឹកនាំ របស់យើងរកបានដោយកម្រ យើងត្រូវការពារសន្តិភាពឲ្យបានស្ថិតស្ថេរ កុំឲ្យបាត់បង់ទៅវិញ។