បើកកកាសុីណូចំនួន២ទាំងបំពានច្បាប់ នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ខត្តត្បូងឃ្មុំ អោយយួនជញ្ជូនគ្នីគ្នា ឆ្លងដែនចូលមកលេងទាំងខុសច្បាប់ និងអាលេង ល្បែងល្មើសច្បាប់កម្ពុជា គគ្រឹកគ្រេង ដូចជាប្រទេសអត់ច្បាប់!

បើកកាសុីណូចំនួន២ទាំងបំពានច្បាប់
នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ខត្តត្បូងឃ្មុំ អោយយួនជញ្ជូនគ្នីគ្នា ឆ្លងដែនចូលមកលេងទាំងខុសច្បាប់ និងអាលេង
ល្បែងល្មើសច្បាប់កម្ពុជា គគ្រឹកគ្រេង ដូចជាប្រទេសអត់ច្បាប់!

ប្រភពពីពលរដ្ឋនៅឃុំជាំក្រវៀន ស្រុកមេមត់ ខេតមតត្បូងឃ្មុំ អោយដឹងថា៖មានការបើកបនល្បែងកាសុីណូពីរកន្លែងខុសច្បាប់(ច្បាប់អស់សុពលភាពគតិយុត្តិ) បំពានច្បាប់កម្ពុជានិងបំពានបូរណភាព
ទឹកដីកម្ពុជាគឺមានកាសុីណូROYALនិង
LUCKYនៅក្បែរច្រកទ្វារទន្លេចាម។
តាមប្រភពខាងលើអោយដឹងថា៖ការបើកកាសុីណូខាងលើមានភាពមិនប្រក្រតីត្រង់
ទី១-បើកលេងកាសុីណូទាំង២វិញទាំងល្មើសច្បាប់(ច្បាប់ផុតកំណត់ប្រើប្រាស់)
ទី២-នាំពលរដ្ឋយួនឆ្លងដែនខុសច្បាប់ បែបអនាធិបេតេយ្យចូលទឹកដីកម្ពុជា(ចេ
ញចូលអត់ប៉ាស្ព័រ)លក្្ខណៈយកកម្ពុជា បង្កើតជាឋានសួគ៌ល្បែងគេចពីដែនសមត្ថកិច្ចយួន។
ទី៣-បើកល្បែងជល់មាន់គឺជាអំពើល្មើសច្បាប់កម្ពុជា(ប្រភេទល្បែងជល់មាន់នេះមិនមានចែងក្នុងប្រភេទល្បែងដែលអនញ្ញាត្តដោយច្បាប់កាសុីណូនោះទេ)។
ទី៤-បង្កើតភាពអនាធិបតេយ្យតាមច្រកទ្វារទ្វេភាគីឡាប៉ាខេ ដែលបង្កលក្ខណៈដល់ការចរាចរគ្រឿងញៀនឆ្លងដែននិងនិងបទល្មើសដទៃទៀតដោយសារតែ
ភាពអនាធិបតេយ្យនៃកាសុីណូទាំងពីរនោះ។
គួររម្លឹកថា៖
រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ លោក ស សុខាចេញ បញ្ជា ឱ្យ បិទ ច្រក របៀង ខុស ច្បាប់ ទាំង អស់ ក្នុង ដែន សមត្ថកិច្ច របស់ ខេត្ត ជាប់ ព្រំដែន ក្រោយ រក ឃើញ ភាព មិន ប្រក្រ
តី មួយ ចំនួន យោង៖លិខិត មួយ ច្បាប់ របស់ ក្រសួង ទៅ កាន់អភិបាល នៃគណៈ អភិបាល ខេត្ត ពិសេសខេត្តជាប់ព្រំដែនចុះថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣បញ្ជាក់ថា៖
-ក្រសួង បាន រក ឃើញ ភាពមិន ប្រក្រតី មាន ដូច ជា ការ លួច លាក់ បើក ដំណើរ ការ ច្រក របៀង ខុស ច្បាប់ ក្នុង ភូមិ សាស្ត្រ ខេត្តជាប់ ព្រំដែន មួយ ចំនួន និង មានការ យក កម្រៃ ក្រៅ ផ្លូវការ ពី ពលករ និង ប្រជាពលរដ្ឋ ទូទៅ នៅ ពេល ឆ្លង កាត់ ចេញ ចូល តាម ច្រក ទ្វារ ព្រំដែន។កត្តា ទាំង នេះ បាន ជះ ឥទ្ធិពល មិន ល្អ ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ ធ្នាប់ សាធារណៈ និង របៀប រៀបរយ តាម ព្រំដែន។ខ្លឹមសារសំខាន់សង្កត់ធ្ងន់ដល់អាជ្ញាធរខេត្តថា៖
១-ត្រូវ បិទ ច្រក របៀង ខុស ច្បាប់ ទាំង អស់ ក្នុង ដែន សមត្ថកិច្ច របស់ ខ្លួន។
២-ក្នុង ករណី ចាំបាច់ ត្រូវ ធ្វើ ការ សិក្សា ស្រាវជ្រាវ និង វាយ តម្លៃ លើ សក្តានុពល សេដ្ឋកិច្ច និង សង្គម របស់ ច្រក ដែល មាន ស្រាប់ ។
៣-រួច លើក សំណើ មក ក្រសួង មហាផ្ទៃ ដើម្បី មាន មូលដ្ឋាន សិក្សា និង លើក យោបល់ ជូន ថ្នាក់ដឹកនាំ ពិនិត្យ សម្រេច ក្នុង ការ បង្កើត ជាច្រក ទ្វារ ព្រំដែន ផ្លូវ ការ»។
៤-ក្រសួង ជំរុញ ឱ្យ ចាត់ វិធាន ការ តាម ផ្លូវ ច្បាប់ ឱ្យ បាន ម៉ឺង ម៉ាត់ ក្នុង ការ បង្ក្រាប សកម្ម ភាព មេខ្យល់ និង អ្នក សម គំនិត ដែល អូស ទាញ ប្រជាពលរដ្ឋ ឱ្យ ឆ្លង ព្រំដែន ខុស ច្បាប់ តាម គ្រប់ រូបភាព។
៥-ត្រូវ ធ្វើ ការ អប់រំ ណែនាំ និង ផ្សព្វ ផ្សាយ ឱ្យ បាន ទូលំទូលាយ ជាប់ ជាប្រចាំ ដល់ ប្រជាពលរដ្ឋ នៅ មូលដ្ឋាន នៅ ពេល ចេញ ចូល ឆ្លង កាត់ ព្រំ ដែន ត្រូ វមាន ឯកសារ ស្រប ច្បាប់ ដែល ចេញដោយ ក្រសួង ស្ថាប័ន និង អាជ្ញាធរ មាន សមត្ថ កិច្ច ដើម្បី ចៀស វាង ការ ជួញដួរ មនុស្ស ការ កេង ប្រវ័ញ្ច កម្លាំង ពលកម្ម ការ ប្រព្រឹត្ត បទល្មើស និង ផល វិបា ក ផ្សេង ៗ នៃ ការ ឆ្លង ដែ ន ខុស ច្បាប់។
លោកម៉ុន មាគ៌ា  ស្នងការនគរបាលខេត្តត្បូងឃ្មុំមានប្រាសាសន៍ថា បើកាសុីណូនៅច្រកទន្លេចាមទាំង២នោះ មានច្បាប់តែហួសសុពលភាពនោះគឺស្មើនិងបន្តបើកលេងខុសច្បាប់ហើយ ហើយនោះនោះគឺជាទង្វើរល្មើសច្បាប់។
រដ្ឋាភិបាល បានគិត គូរ ពិចារណាហើយ និងបានចេញបទបញ្ជា ចំឫសគល់ នៃ បញ្ហា រួចហើយ បញ្ជាដោះ ស្រាយ ចំ ចំណុច។ប៉ុន្តែ បើសិន ជាអាជ្ញាធរខេត្តជាប់ព្រំដែនខ្លះនៅតែព្រងើយកន្តើុយ  ហើយរិះរកវិធីរាយការណ៍កុហក់ ភូតភរថ្នាក់លើ ជួយបិទបាំងទង្វើល្មើសច្បាប់ នោះបទបញ្ជាខាងលើនេះគឺគ្រាន់តែជាទ្រឹស្តី មិនខុសពីសង្ឃមួយអង្គកំពុងដាច់ចង្ហាន់ ខណៈឃើញសត្វត្រកួតមួយក្បាលសម្ងំលើចុងឈើ ឯកូនសេកមិនបានឃើញ និងលុះអង្គនោះបានព្យាយាមធ្វើអោយកូនសេកបានឃើញសត្វហើយ តែនៅតែគ្មានវិធីទាក់ត្រកួតនោះមកចម្អិនបានដដែល ហើយលោកពោលថា«នែវុើយតិចយកខ្សែបាតអាត្មាទៅទាក់ត្រកួតចុះ»ប៉ុណ្ណោះ៕ អរគុណសន្តិភាព

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 012955530/0713947888